លោកប្រធានាធិបតីអ៊ុយក្រែន ប្រកាសចង់បញ្ចប់សង្រ្គាម តែមិនមែនត្រូវលះបង់គ្រប់យ៉ាងនោះទេ

International • January 02, 2026
លោកប្រធានាធិបតីអ៊ុយក្រែន ប្រកាសចង់បញ្ចប់សង្រ្គាម តែមិនមែនត្រូវលះបង់គ្រប់យ៉ាងនោះទេ

ថ្លែងក្នុងសុន្ទរកថាឆ្នាំថ្មី លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនចង់បញ្ចប់សង្គ្រាម តែមិនមែនត្រូវលះបង់គ្រប់យ៉ាងនោះទេ ហើយលោក ក៏នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលគ្មានការធានាគ្រប់គ្រាន់ នឹងបន្តអូសបន្លាយសង្គ្រាមនោះទេ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា "តើអ៊ុយក្រែនចង់បានអ្វី? អ៊ុយក្រែន ចង់បានសន្តិភាព យើងចង់បញ្ចប់សង្គ្រាម មិនមែនបញ្ចប់អ៊ុយក្រែននោះទេ"។ គួរបញ្ជាក់ផងដែរថា  ទីក្រុងគៀវ កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីវត្តមានដែលអាចកើតមាននៃកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខ។






x Enlarged Image