ភ្នំពេញ៖ 

ស្មៅនិង ជាតិជ័រនៅក្នុងដីឡូតិ៍មួយកន្លែងតាមផ្លូវ៦០ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរថយន្តជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។ 

ហេតុការណ៍អគ្គីភ័យនេះ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២៦ នៅតាមផ្លូវ៦០ ម៉ែត្រ ក្នុងសង្កាត់ ចក្រអង្រែ  រាជធានីភ្នំពេញ។ 

តាមសាក្សីបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះស្មៅ និងជាតិជ័រចោល ចេញពីដីឡូមួយកន្លែងខាងលើ យ៉ាងសន្ធោសន្ធៅនិងមានផ្សែងខ្មៅខ្មួល ខ្មាញ់ បង្ក ឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចទាក់ទងហៅរថយន្តពន្ធត់អគ្គីភ័យទៅអន្តរាគមន៍។ ទាក់ទិននិង ការឆាបឆេះនេះ គេពុំដឹងពីមូលហេតុអ្វីពិតប្រាកដឡើយ។

បើតាមព័ត៌មានជាជំហានដំបូង ឲ្យដឹងថា បណ្ដាមកពីជនជាតិចិនដុត ស្មៅហើយ ឆេះរាលដាលយ៉ាងសន្ធោរៗតែម្ដង។ ទោះបីជាយ៉ាងណាសមត្ថកិច្ចបានទៅអន្តរាគមន៍ទប់ស្កាត់ពុំបណ្ដាឱ្យឆេះរាលដាទៅដល់លំនៅឋានឡើយ៕