បាតុកម្មផ្ទុះឡើងទូទាំងប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល

International • January 14, 2026
បាតុកម្មផ្ទុះឡើងទូទាំងប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល

ពលរដ្ឋអីរ៉ង់រាប់ម៉ឺននាក់ដែលគាំទ្ររដ្ឋាភិបាល បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅកណ្តាលទីក្រុងតេអេរ៉ង់ ដើម្បីថ្កោលទោសនូវអ្វីដែលពួកគេហៅថា "ជាការធ្វើបាតុកម្មគាំទ្រដោយកងកម្លាំងបរទេស" និងប្រឆាំងនឹងសកម្មភាពជ្រៀតជ្រែកណាមួយដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្រុមបាតុករបានស្រែកប្រឆាំងថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្រើប្រាស់ភេរវករ ដើម្បីបង្កើតភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមានបំណងធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយ និងបែកបាក់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្រុមបាតុករបាននិយាយថា អាមេរិក បានសន្យាថាឈរជាមួយប្រជាជន ប៉ុន្តែអ្វីដែលយើងឃើញជាក់ស្តែងនៅក្នុងតំបន់ហ្គាហ្សា គឺគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ ការចរចា របស់អាមេរិកទាំងអស់ គឺជាការក្លែងបន្លំ អាមេរិកចង់ធ្វើឲ្យអ៊ីរ៉ង់ធ្លាក់ក្នុងភាពចលាចល និងបែកបាក់ ដូចអ្វីដែលពួកគេបានធ្វើនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ មេដឹកនាំកំពូលរបស់ប្រទេសអីរ៉ង់ គឺលោក អាលី ខាមេនី បានលើកឡើងពីការជួបជុំនេះថា ជាការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ្នកនយោបាយអាមេរិក ឲ្យបញ្ឈប់សកម្មភាពបោកប្រាស់របស់ពួកគេ និងបញ្ឈប់ពួក «ទាហានស៊ីឈ្នួលក្បត់ជាតិ» ទាំងនេះ។





x Enlarged Image