សប្ភាហ៍ទី១៤ ហើយនៃការប្រកួតពានរង្វាន់លីគយុវជនអាយុក្រោម១៨ឆ្នាំនិង១៦ឆ្នាំ ប្រចាំឆ្នាំ២០២៥/២៦ ក្រុមខ្លាំងៗនៅតែបន្តរកបានពិន្ទុរៀងៗខ្លួន

Sports • January 19, 2026
  សប្ភាហ៍ទី១៤ ហើយនៃការប្រកួតពានរង្វាន់លីគយុវជនអាយុក្រោម១៨ឆ្នាំនិង១៦ឆ្នាំ ប្រចាំឆ្នាំ២០២៥/២៦ ក្រុមខ្លាំងៗនៅតែបន្តរកបានពិន្ទុរៀងៗខ្លួន

ការប្រកួតជម្រើសជើងលីគយុវជនអាយុក្រោម១៨ឆ្នាំប្រចាំឆ្នាំ២០២៥/២៦បានឈានដល់សប្ភាហ៍ទី១៤ហើយ ដោយបានរកឃើញក្រុមខ្លាំងៗជាបន្តបន្តាប់ ដោយនៅព្រឹកថ្ងៃទី១៨ មករា ២០២៦ គូទី១ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំបឹងកេត អេហ្វស៊ី ប្រកួតស្មើគ្នាជាមួយក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល២ទល់និង២ នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់បឹងកេតសង្កាត់ព្រែកឯង។

គូទី២ ក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញបានប្រកួតចាញ់ក្រុមយុវជនវិសាខាក្នុងលទ្ធផល០ទល់និង១៥ នៅទីលានវិទ្យាល័យ ហ៊ុន សែន ច្បារអំពៅ ខណៈក្រុមយុវជនអង្គរថាយហ្គឺរប្រកួតឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្នុងលទ្ធផល៥ទល់និង២ នៅកីឡដ្ឋាន អាគីរ៉ូ ហាតូ ខេត្តសៀមរាប រីឯក្រុមយុវជនព្រះខ័នរាជស្វារៀងប្រកួតចាញ់ក្រុមយុវជនកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ២ទល់និង៤ ។យ៉ាងនាមិញគូចុងក្រោយក្រុមយុវជនក្លិបបាល់ទាត់ភ្នំពេញក្រោនប្រកួតចាញ់ ក្រុមយុវជន អាយ អេស អាយ ដង្កោសែនជ័យ ក្នងលទ្ធផល១ទល់និង៤ នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន រាជធានីភ្នំពេញ។





x Enlarged Image