CAMBODIA ថ្នាលប្រដាល់គុនខ្មែរសប្តាហ៍នេះ មានទាំងគូជម្រុះខ្សែក្រវ៉ាត់ និងដណ្តើមពានម៉ារ៉ាតុន

Sports • January 28, 2026
 CAMBODIA ថ្នាលប្រដាល់គុនខ្មែរសប្តាហ៍នេះ មានទាំងគូជម្រុះខ្សែក្រវ៉ាត់ និងដណ្តើមពានម៉ារ៉ាតុន

កម្មវិធី Cambodia ថ្នាលប្រដាល់គុនខ្មែរនៅសប្តាហ៍នេះមានការប្រកួតគូជម្រុះខ្សែក្រវ៉ាត់ទម្ងន់ ៥៤គីឡូក្រាម និងគូដណ្តើមពានម៉ារ៉ាតុនទម្ងន់ ៤២គីឡូក្រាមយ៉ាងជក់ចិត្ត។ 

សម្រាប់គូជម្រុះខ្សែក្រវ៉ាត់វគ្គវិលជុំសន្សំពិន្ទុកីឡាករ ណើន រាជសាក់ ប្រកួតជាមួយកីឡាករ ពេជ្រ សុភ័ក្រ ខណៈកីឡាករ រិទ្ធី សុឃឿន ជួបជាមួយកិឡាករ ចៅនូ សុផាន់ណា។ អ្នកឈ្នះនឹងទទួលបាន ៣ពិន្ទុ ហើយអ្នកចាញ់ក៏ទទួលបាន ១ពិន្ទុផងដែរ។ 

ចំណែកឯគូដណ្តើមពានម៉ារ៉ាតុនវិញ កីឡាករ សំអាត រ៉ាណុច ជួបជាមួយកីឡាករ ប្រាក់ អាទិត្យ ខណៈ ១គូទៀតជាជំនួបរវាងកីឡាករ សូ រក្សា ជាមួយនឹងកីឡាករ វីរៈ ឈុនភារុណ។ អ្នកឈ្នះនឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រប្រកួតដណ្តើមយកពានម៉ារ៉ាតុនទម្ងន់ ៤២គីឡូក្រាមតែម្តង។ 

ក្រៅពីគូដ៏ជក់ចិត្តខាងលើនេះ ក៏នៅមានគូពិសេសគុនខ្មែរប៉ះខ្មែរទម្ងន់ ៣០គីឡូក្រាមរវាងកីឡាករ ឃន ស្រស់ ជួបជាមួយនឹងកីឡាករ រិគី នាគភ្លើង។ និងគូថ្នាល ១គូទៀតប្រកួតគូទី១ បើកឆាកកម្មវិធីតែម្តងជាជំនួបរវាងកីឡាករ សាន់ ធីម៉ាត់ ជាមួយនឹងកីឡាករ ខន សម្ភស្សសោភា។ គូថ្នាលនេះធ្វើឡើងក្នុងទម្ងន់ស្រាល ២៤គីឡូក្រាម។

សម្រាប់កម្មវិធីថ្នាលប្រដាល់គុនខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរិ៍ទី៣១ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៦:០០នាទីល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ សូមអញ្ជើញពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករ។ មិនមានការលក់សំបុត្រឡើយ! កម្មវិធីនេះនាំមកជូនលោកអ្នកជាវិសេសដោយ! 






x Enlarged Image