អន្តរជាតិ ៤គូ រួមទាំងគូជម្រុះខ្សែក្រវ៉ាត់ ២គូទៀត ធានាថាកក្រើកសង្វៀន DAZZ អ្នកចម្បាំងគុនខ្មែរនៅសប្តាហ៍នេះ

Sports • January 30, 2026
 អន្តរជាតិ ៤គូ រួមទាំងគូជម្រុះខ្សែក្រវ៉ាត់ ២គូទៀត ធានាថាកក្រើកសង្វៀន DAZZ អ្នកចម្បាំងគុនខ្មែរនៅសប្តាហ៍នេះ

កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរនៅថ្ងៃអាទិត្យសប្តាហ៍នេះត្រូវនឹងថ្ងៃ១ ដើមខែថ្មីតែម្តង! ក្នុងនោះ គូទី១ ទម្ងន់ ៥៧គីឡូក្រាម កីឡាករ វុត្ថា ឆៃដែន ប្រកួតជាមួយកីឡាករ ឃន សុភាព។ គូទី២ ជាគូមិត្តភាពអន្តរជាតិ ទម្ងន់ ៥៧គីឡូក្រាមរវាងកីឡាករ សុភាព រមលី ប្រកួតជាមួយនឹងកីឡាករឡាវ។ លុះចូលដល់គូទី៣ ជាគូជម្រុះខ្សែក្រវ៉ាត់ទម្ងន់ ៥៧គីឡូក្រាមរវាងកីឡាករ លីន វិចិត្រ និង ម៉ាលី អគ្គិនេត្រ ខណៈគូទី៤ ជាការប្រកួតរវាងកីឡាករ មុត ខ្លឹមស ជាមួយនឹងកីឡាករ ប្រុស សំណាង។ 

ចាប់ពីគូទី៥ ទៅ សុទ្ធតែជាគូអន្តរជាតិដ៏ជក់ចិត្ត ខណៈកីឡាករ នៅ វណ្ណថន ជួបជាមួយនឹងកីឡាករទួគី Eray Kocak ក្នុងទម្ងន់ ៥៧គីឡូក្រាម។

គូទី៦ កីឡាករ សែន ច័ន្ទរិទ្ធីសាក់ ប្រកួតជាមួយនឹងកីឡាករអ៊ីរ៉ង់ Mahdi Mosavi ក្នុងទម្ងន់ ៦០គីឡូក្រាម និងគូទី៧ ជាគូចុងក្រោយ និងជាគូឯកប្រចាំកម្មវិធីជាជំនួបរវាងកីឡាករ ឡៅ សៃណេត ជាមួយនឹងកីឡាករឡាវ ជា តៃ ណាហ្គា យីម។ គូនេះណាត់គ្នាប្រកួតក្នុងទម្ងន់ ៥៤គីឡូក្រាម។ 

កម្មវិធីនឹងចាប់ផ្តើមដំណើរការពីវេលាម៉ោង ៦:០០នាទីល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស។ សូមពុកម៉ែបងប្អូនចូលរួមទស្សនាឲ្យបានច្រើនកុះករនៅថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរនាំមកជូនលោកអ្នកជាវិសេសដោយ (បញ្ចូល Sponsor DAZZ)!