ភ្នំពេញ៖
បុរសជនជាតិបរទេសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក FORD ក្នុងល្បឿនលឿន ក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ត្រូវនិងថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់បានបើករថយន្តម៉ាក ford មួយគ្រឿងពាក់ ផ្លាកលេខ បរទេស 51-234.50 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ។
លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុករបាំងថ្មបាក់មួយកង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ទីតាំងខាងលើនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
