ភ្នំពេញ៖ 

រថយន្តម៉ាកFORTUNER ចង្កូតស្តាំមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនជ្រុលទៅមុខក្បាល់របាំងថ្មខណ្ឌចែកទ្រូងផ្លូវ បណ្តាលអោយបាក់ចំនួន៨កង់ហើយ១កង់ផ្នែកក្បាលបានខ្ទាតចេញប្រមាណ៥ម៉ែត្រ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង ៣០នាទីព្រឹក  ថ្ងៃទី២២  ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក FORTUNERចង្កូតស្តាំ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប ០៣៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ, រថយន្តខូចខាតធ្ងន់ ខ្ទេចផ្នែកមុខនិងដាច់កង់មុខខាងឆ្វេង ។ 

តាមសាក្សីបានអោយដឹងថានៅមុនកើតហេតុ រថយន្តបើកបរក្នុងល្បឿនលឿនក្នុង ទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចកើតហេតុ រថយន្តរ៉េចង្កូតទៅបុកក្បាលបាំងថ្មពុះចែកផ្លូវ បណ្តាលអោយខ្ទាតប្រមាណជាង៥ម៉ែត្រទៅចិញ្ចើមផ្លូវ និង៧កង់ទៀតប្រេះវៀច ។ ចំណែករថយន្តដាច់កង់មុខខាងឆ្វេង ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តបានគេចខ្លួនបាត់។ 

រថយន្ត ត្រូវបានសមត្ថកិច្ចចុះទៅ ស្ទួចបញ្ជូនទៅកាន់ការិយាលយ័ចរាចរណ៍ផ្លូវគោក ដើម្បីអោយម្ចាស់ចូលខ្លួនដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ៕