សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបានបិទបញ្ចាប់ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ ដោយជោគជ័យ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រព្រឹត្តិរយះពេល២ថ្ងៃ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីបិទនេះដែរ ដោយបានអញ្ជើញជាកិតិយសពីសំណាក់ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការតុលាការកំពូល និងជាអនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា
ក្រោយធ្វើការប្រគួតរយះពេលពីរថ្ងៃរួចមក សហព័ន្ធបានរកឃើញម្ចាស់ជើងឯក ដណ្តើមបានមេដាយច្រើនជាងគេពីការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៥បានទៅលើ ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្លិបក្តីចាស់ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបយុវជន និងក្លិបវិទ្យាល័យ ព្រែកអញ្ចាញ ឈ្នះមេដាយប្រាក់ ២ គ្រឿង ។
គួរបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២ ៥ដោយ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ និងកីឡាករចំនួន ៩៣ នាក់ គ្រូបង្វឹក ១៦ នាក់ និងគណៈប្រតិភូ ១៦ នាក់មកពីក្លិបចំនួន១៦ រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបខេមអ៊ីន ខេត្តបន្ទាយមានជ័យ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបយុវជន ក្លិបសេរីភាព ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ខេត្តស្ទឹងត្រេង ក្លិបខេត្តកោះកុង ក្លិបញ៉ូថោន ខេត្តកំពង់ស្ពឺ និងក្លិបក្តីចាស់ ក្លិបជម្ពូវ័ន្ត សែនជ័យ ក្លិបវិទ្យាល័យ ព្រែកអញ្ចាញ ក្លិបវិរភាពកីឡា ខេត្តបន្ទាយមានជ័យ ក្លិបថ្មស ខេត្តកោះកុង ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ
