ភ្នំពេញ៖ 

ក្រុមក្មេងទំនើងចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចស្ថានីយ៍ចាក់ហ្គាសLPG 24 ម៉ោង តាមផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០២:០០នាទី។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូត៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 1LA-4108, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ឈ្មោះ អំ ឆានណា), ម៉ូតូម៉ាកហុងដាស្តុបពីរ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AA-6029 (ជារបស់ឈ្មោះ ប៊ុន សុខ ឡេង), ម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺ និច ក្រោះ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0775 (ជារបស់ឈ្មោះ ម៉េត មាស)

បច្ចុប្បន្ន ក្មេងទំនើង និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕