កណ្តាល៖ 

រថយន្តម៉ាក MASDA បាកបើកបុកក្បាលថ្មចែកទ្រូងផ្លូវ (ក្បាលនាគ) ពីលិចទៅកើត ខ្ទៀតចេញទៅខាងជើងផ្លូវ បាន២នាទីក៏ត្រូវរថយន្ត សេរីទំនើបមួយគ្រឿងទៀតម៉ាក GAC GN8  បានរងគ្រោះ បុកឃឿនថ្ម(ក្បាលនាគ)ដែលនៅកណ្តាលផ្លូវ ខ្ទៀតពីជើងទៅត្បូងវិញ ចម្ងាយ ៦២,៥០ ម៉ែត្រ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតធ្ងន់បែកកង់ទៅមុខលែងរួច  ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៨និង៥០នាទីថ្ងៃទី១៣ខែមករាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 21ទួលក្រសាំង ស្ថិតក្នុងភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកMASDA ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2CI- 4011 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាន បានចាកចេញពីទីតាំងកើតហេតុ ) ដោយទិសដៅ ពីលិចទៅកើត បានបុកក្បាលខឿនថ្មចែកទ្រូងផ្លូវដាច់ខ្ទៀតចេញមកខាងជើងផ្លូវចម្ងាយ ពីរម៉ែត្រ ហើយរថយន្តក៏បានជ្រុលទៅមុខចម្ងាយ៥០ម៉ែត្រ បែកកង់មុខខាងឆ្វេងទៅមុខលែងរួច ។ បន្ទាប់មកបានប្រហែល ២នាទី ក៏មានរថយន្តសេរីទំនើបមួយគ្រឿងទៀតម៉ាក GAC  GN8 ពណ៌ស គ្មានស្លាកលេខ (រថយន្តទើបទិញ បាន១ថ្ងៃតំលៃ ៦៣.០០០ដុល្លា ) បើកបរដោយស្ត្រីឈ្មោះ ស៊ី ណា អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  បើកបរទិសដៅពីកើតមកលិច អកហ្ស៊ើជាន់ហ្វ្រាំងមិនទាន់ ក៏បានបុកថ្មក្បាលឃឿនចែកទ្រូងផ្លូវ ដែលនៅកណ្តាលផ្លូវ ខ្ទាតទៅចំហៀងខាងត្បូងវិញចម្ងាយ ៦២,៥០មែត្រ។

តែជាសំណាង មិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងឡើយ ដោយរងការខូចខាតរថយន្តយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពទាំង ៨ ពោងក្នុងរថយន្ត( ថ្មក្បាលចែកទ្រូងផ្លូវ មនុស្សពេញវ័យ ៨ នាក់លើកមិនរួចទេ) ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃអធិការដ្ធាននគរបាលក្រុងតាខ្មៅ បានចុះមកអន្តរាគមន៏ពិនិត្យវាស់វែង និងក៏បានស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ  ដើម្បីកោះអញ្ជើញ ម្ចាស់រថយន្តទាំងសង្ខាងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕