អ្នកគាំទ្រវិស័យប្រកួតសម្រស់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រុសស្អាត យូ ថនវណ្ណៈ បានបង្ហាញខ្លួនជាបេក្ខភាពចូលរួមប្រកួតនៅក្នុងកម្មវិធីបុរសឯក Mister Supranational Cambodia 2026 ដែលបាននិងកំពុងបើកទទួលពាក្យជ្រើសរើសបេក្ខភាព ដើម្បីធ្វើការប្រកួតប្រជែងសមត្ថភាពស្វែងរកជើងខ្លាំងម្នាក់ ចេញទៅតំណាងប្រទេសនៅក្នុងកម្មវិធីអន្តរជាតិ Mister Supranational នៅឯប្រទេសប៉ូឡូញឆាប់ៗខាងមុខនេះ។ 

ដ្បិតថា យូ ថនវណ្ណៈ បានបង្ហាញខ្លួនដោយការភ្ញាក់ផ្អើលក៏ពិតមែន ប៉ុន្តែមហាជនជាច្រើនបានដាក់ក្តីរំពឹងយ៉ាងមុតមាំថា លោកនឹងក្លាយជាម្ចាស់តំណែងនៅក្នុងកម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិខាងលើនេះជាក់ជាពុំខាន ក៏ដោយសារតែគេសម្លឹងឃើញថា ប្រុសស្អាតរូបនេះគឺពិតជាស័ក្តិសម ជាមួយរូបសម្បត្តិ ចំណេះដឹង និងបទពិសោធន៍ជាដើម។

គួរជម្រាបថា យូ ថនវណ្ណៈ ត្រូវបានតែងតាំងជាបុរសឯក Mister Grand Cambodia 2022 និងមានឱកាសបានចេញទៅតំណាងប្រទេសចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Mister Grand International 2022 នៅប្រទេស Trinidad and Tobago។ នៅក្នុងការប្រកួតនេះ លោកដណ្តើមបានតំណែងកំពូល Top 12 រួមជាមួយពានរង្វាន់ Mister Grand Sports Ambassador ពីការប្រកួតផងដែរ។

យ៉ាងណាមិញ ក្រោយបញ្ចប់ភារកិច្ចក្នុងនាមជាបុរសឯកតំណាងប្រទេសរួចមក លោកបានចាប់យកអាជីពជាបាហុនិកាឱ្យក្រុមហ៊ុនអាការចរណ៍មួយ ស្របពេលដែលការបង្ហាញមុខរបស់តារាប្រុសរូបនេះនៅតាមកម្មវិធីតូចធំនានាក្នុងរង្វង់សិល្បៈ ហាក់មានការស្ងប់ស្ងាត់៕