ភ្នំពេញ៖ 

បុរសម្នាក់ ត្រូវបានរថយន្តមួយគ្រឿងបើកបុកនិងកិនស្លាប់នៅនិងកន្លែងរួចបើកគេចបាត់ស្រមោល ។ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវOCIC ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរសរងគ្រោះរូបនោះពុំស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ៣០ឆ្នាំ ធ្វើដំណើរដោយថ្មើរ ជើង។

តាមព័ត៌មានបានអោយដឹងថានៅព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើងកាន់ចាននំបញ្ចុក ។ លុះក្រោយមក គេឮសូរសំឡេងប្រាវ ហើយគេឃើញជនរងគ្រោះដេកស្លាប់នៅលើទ្រូង ដោយរថយន្តកិនបែកក្បាល។ 

បន្ទាប់ពីកើតហេតុ រថយន្តបានគេចបាត់ស្រមោល។ នៅលើសួនច្បារខណ្ឌចែកទ្រូវផ្លូវ គេឃើញមានចាននំបញ្ចុក ដែលគេសង្ស័យថា ជនរងគ្រោះអាចដើរឆ្លងផ្លូវ ឬរត់ចូលរថយន្ត ហើយត្រូវរថយន្តបុកកិន ស្លាប់តែម្តង។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងមូលហេតុអ្វីបានជាឡានបុកស្លាប់ឡើយ។ សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវឆែកឆេរមើលកាំមេរ៉ាសុវត្តិភាព។

តាមព័ត៌មានបានអោយដឹងថាប៉ុន្មានថ្ងៃនេះ គេឃើញបុរសរូបនោះធ្វើដំណើរដោយថ្មើរជើង  ដើរចុះឡើងនៅតាមផ្លូវ ដោយគេពុំដឹងថាបុរសនោះមានបញ្ហាអ្វីឡើយ ស្រាប់តែថ្ងៃនេះត្រូវបានរថយន្តបុកស្លាប់តែម្ដង៕