លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសណាក៏ដោយ ដែលធ្វើអាជីវកម្មជាមួយប្រទេសអ៊ីរ៉ង់ នឹងរងការដាក់ពន្ធបន្ថែមចំនួន 25% លើការនាំចូលទំនិញមកកាន់អាមេរិក ហើយវិធានការណ៍នេះ នឹងចូលជាធរមានភ្លាមៗ។ សេចក្តីថ្លែងការណ៍នេះ បង្ហាញពីការកើនឡើងចុងក្រោយបំផុតនៅក្នុងយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចរបស់អាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលលោកប្រធានាធិបតី ត្រាំ បានប្រកាសគំរាមម្តងហើយម្តងទៀតថា  លោកកំពុងថ្លឹងថ្លែង ជ្រើសរើស ជម្រើសដ៏រឹងមាំមួយ ដែលក្នុងនោះរួមមានទាំងសកម្មភាពយោធាដែលអាចកើតមានលើប្រទេសអីរ៉ង់ ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសនេះ នៅតែធ្វើការបង្រ្កាបសម្លាប់ក្រុមអ្នកតវ៉ា។