មនុស្ស 10 នាក់ រួមទាំងខ្មាន់កំាភ្លើងម្នាក់ បានស្លាប់ បន្ទាប់ពីការបាញ់ប្រហារដ៏ធំមួយនៅក្នុងសាលារៀនមួយកន្លែងរបស់ប្រទេសកាណាដា។ យោងតាមអាជ្ញាធរ មនុស្ស 6 នាក់បានស្លាប់ភ្លាមៗនៅក្នុងវិទ្យាល័យមួយក្នុងតំបន់ ថាមប្លឺ រីដ 2 នាក់ទៀតស្លាប់នៅក្នុងលំនៅដ្ឋានក្បែរនោះ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលខ្មាន់កំាភ្លើងដែលជាស្រ្តី បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីហេតុការណ៍នេះ។ គួរបញ្ជាក់ផងដែរថា កន្លងមក ប្រទេសកាណាដា ក៏ធ្លាប់ជួបប្រទះនឹងហេតុការណ៍ស្រដៀងគ្នានេះដែរ ខណៈដែលកាលពីខែមេសា ឆ្នាំ 2020 បុរសវ័យ 51 ឆ្នាំម្នាក់ បានក្លែងខ្លួនជាប៉ូលីស និងបើកការបាញ់ប្រហារសម្លាប់មនុស្ស 22 នាក់មុនពេលបាញ់សម្លាប់ខ្លួនឯង និងកាលពីខែធ្នូ ឆ្នាំ 1989 ខ្មាន់កាំភ្លើងម្នាក់ ក៏បានបើកការបាញ់ប្រហារសម្លាប់សិស្សស្រី 14 នាក់មុនពេលធ្វើអត្តឃាត។