ព្យុះព្រិលដ៏ធំ បានចាប់ផ្តើមវាយប្រហារភាគខាងជើងសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី 23 ខែមករា ដែលរហូតមកដល់បច្ចុប្បន្ននេះ បានឆក់យកជីវិតមនុស្សប្រមាណ 100 នាក់នៅទូទាំងសហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃចន្ទ ទី2 ខែកុម្ភៈ ប្រមាណ 170.000 គ្រួសារ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ដែលធ្វើឲ្យប្រជាជនប្រឈមមុខនឹងវិបត្តិរដូវរងានេះយ៉ាងខ្លាំង ជាពិសេសមនុស្សរាប់ពាន់នាក់ដែលគ្មានផ្ទះសម្បែងជ្រកកោន ដែលកំពុងស្វែងរកជម្រកគេចចេញពីភាពត្រជាក់នេះ ខណៈដែលនៅតំបន់ខ្លះ អាកាសធាតុបានធ្លាក់ចុះរហូតដល់ទៅ -10 អង្សាសេ។
