យោងតាមទីភ្នាក់ងារជួយសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនប្រមាណ 1000 នាក់ ក្នុងនោះស្ទើរតែ 1 ភាគ 4 គឺជាកុមារ ត្រូវបានសម្លាប់នៅក្នុងតំបន់ វែសប៊េង ដែលកាន់កាប់ដោយអីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ2023។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អំពើហិង្សានៅក្នុងតំបន់ វែសប៊េង បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ ហើយចាប់តាំងពីយោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំមួយដែលមានឈ្មោះ អារុន វល "Iron Wall" ឬជញ្ជាំងដែក នៅក្នុងតំបន់ ជេនីន និង ទុលកាម៉ា នៃតំបន់ វែសប៊េង នេះកាលពីមួយឆ្នាំមុនមក មានមនុស្សរាប់ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ ដែលនេះ ជាការផ្លាស់ទីលំនៅដ៏ធំបំផុតចាប់តាំងពីឆ្នាំ 1967។
