លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា កាលពីឆ្នាំមុន បើទោះបីជាមានសម្ពាធពីប្រទេសលោកខាងលិចក៏ដោយ ផលិតផលយោធារបស់រុស្ស៊ី បានផ្គត់ផ្គង់ដល់ប្រទេសជាង 30 ជាមួយនឹងប្រាក់ចំណូលលើសពី 15 ពាន់លានដុល្លារ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការស្តីពីកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស លោកប្រធានាធិបតី ពូទីន បានបន្តថា “បរិមាណនាំចេញគ្រឿងសព្វាវុធយោធា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ស្របតាមផែនការសម្រាប់ឆ្នាំ 2026 ដែលយើងបានពិនិត្យ និងអនុម័ត”។ លោកប្រធានាធិបតី ពូទីន ក៏បានសង្កត់ធ្ងន់ថា បើទោះបីជាមានសម្ពាធពីប្រទេសលោកខាងលិចក៏ដោយ ដៃគូអាហ្វ្រិករបស់យើង កំពុងបង្ហាញពីឆន្ទៈក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ក្នុងវិស័យយោធា និងបច្ចេកទេសយោធា។