កងកម្លាំងប្រទេសបូលីវី កម្ទេចមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ 2 កន្លែង

International • February 11, 2026
កងកម្លាំងប្រទេសបូលីវី កម្ទេចមន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ 2 កន្លែង

កងកម្លាំងប្រទេសបូលីវី បានដុតកម្ទេចមន្ទីរពិសោធន៍គ្រឿងញៀនកូកាអ៊ីនទ្រង់ទ្រាយធំ 2 កន្លែងនៅក្នុងព្រៃក្បែរទីក្រុងកូឆាបាំបា របស់ប្រទេសបូលីវី។ យោងតាមអាជ្ញាធរ មន្ទីរពិសោធន៍ទាំងនេះ មានសមត្ថភាពផលិតកូកាអ៊ីនចន្លោះពី 100 ទៅ 200 គីឡូក្រាមក្នុងមួយថ្ងៃ ខណៈដែលទីតាំងមន្ទីរពិសោធន៍ទីមួយ រួមមានកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់អាហារសម្រាប់ប្រតិបត្តិការរយៈពេលជាច្រើនថ្ងៃ និងមន្ទីរពិសោធន៍ទីពីរ តម្រូវឲ្យឆ្លងកាត់ទន្លេ និងកាត់ព្រៃ មុនពេលទៅដល់។ អាជ្ញាធរប៉ាន់ប្រមាណថា ប្រតិបត្តិការនេះ បានបង្កការខូចខាតសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ 2.56 លានដុល្លារអាមេរិក ដល់បណ្តាញក្រុមជួញដូរគ្រឿងញៀន។





x Enlarged Image