មនុស្សប្រមាណ 227 នាក់បានស្លាប់ នៅក្នុងហេតុការណ៍រលំបាក់ដីនៅអណ្តូងរ៉ែ រ៉ូបាយា នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អណ្តូងរ៉ែ រ៉ូបាយា ជាកន្លែងដែលកម្មកររុករករ៉ែជីកដោយដៃ ដើម្បីរកប្រាក់បានពីរទៅបីដុល្លារក្នុងមួយថ្ងៃនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម AFC/M23 ចាប់តាំងពីឆ្នាំ 2024 ស្របពេលដែលអាជ្ញាធរក្នុងតំបន់បានជំរុញឲ្យមានការប្រុងប្រយ័ត្ន និងព្រមានប្រឆាំងនឹងហានិភ័យនៃការជីកយករ៉ែដែលមិនមានសុវត្ថិភាព ខណៈដែលកាលពីពេលកន្លងមក ក៏មានមនុស្សប្រមាណ 2000 នាក់បានស្លាប់ នៅក្នុងហេតុការណ៏ស្រដៀងគ្នានេះកាលពីឆ្នាំ 2017។