កងកម្លាំងទាហាន និងក្រុមអ្នកជួយសង្រ្គោះជាច្រើននាក់ បានបន្តបោសសម្អាតព្រិលដែលធ្លាក់យ៉ាងខ្លាំងនៅទីក្រុងភាគខាងជើងប្រទេសជប៉ុន ខណៈដែលចំនួនអ្នកស្លាប់ដោយសារព្យុះព្រិលនេះ បានកើនឡើងដល់ 30 នាក់។ នេះ ជាការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង 4 ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលមនុស្សជាង 100 នាក់ផ្សេងទៀត បានរងរបួសក្នុងឧប្បត្តិហេតុទាក់ទងនឹងការធ្លាក់ព្រិលនេះ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ស្ថានភាពព្រិលធ្លាក់ខ្លាំង អាចធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋមួយចំនួនក្នុងការចេញទៅបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ទី8 ខែកុម្ភៈខាងមុខនេះ ដែលជាការបោះឆ្នោតលើកដំបូង ដែលត្រូវធ្វើឡើងក្នុងរដូវរងាដ៏ត្រជាក់ខ្លាំងបំផុតក្នុងរយៈពេល 36 ឆ្នាំ។
