ពិធីបុណ្យសពដ៏ធំមួយត្រូវបានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់មនុស្ស 31 នាក់ដែលបានស្លាប់ នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារអ៊ីស្លាមមូស្លីមស៊ីអ៊ីតមួយកន្លែង។ ហេតុការណ៍នេះ កើតឡើងនៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះនៅក្នុងព្រះវិហារ បន្ទាប់មកបានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្ស 31 នាក់ និងប្រមាណ 170 នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ខណៈដែលនេះ គឺជាការវាយប្រហារលើកទីពីរហើយក្នុងរយៈពេលបីខែ នៅក្នុងប្រទេសប៉ាគីស្ថាន ស្របពេលដែលពួកនិកាយស៊ីអ៊ីត ដែលជាជនជាតិភាគតិចរស់នៅក្នុងប្រទេសដែលមានប្រជាជនសរុបប្រមាណ 241 លាននាក់មួយនេះ តែងតែរងការវាយប្រហារដោយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម និងក្រុមអ៊ីស្លាមនិកាយស៊ុននីជាដើម។