ផ្ទៃដីចំនួន 5 ម៉ឺនហិកតា ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅប្រទេសអាហ្សង់ទីន

International • February 04, 2026
ផ្ទៃដីចំនួន 5 ម៉ឺនហិកតា ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅប្រទេសអាហ្សង់ទីន

ក្រុមពន្លត់អគ្គីភ័យនៅក្នុងខេត្ត ឈូប៊ុត ប្រទេសអាហ្សង់ទីន កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃយ៉ាងសន្ធោសសន្ធៅ ដែលរហូតមកដល់ពេលនេះ បានបំផ្លាញផ្ទៃដីប្រមាណ 5 ម៉ឺនហិកតា។ ភ្លើងឆេះព្រៃ ដែលបណ្តាលមកពីខ្យល់បក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានបង្ខំឲ្យបិទផ្លូវខេត្តចំនួន 2 ជាបណ្តោះអាសន្ន ព្រមទាំងជំរុញឲ្យមានការប្រកាសអាសន្ននៅខេត្តភាគខាងត្បូងនៃប្រទេសនេះ។ នេះ គឺជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលមិនធ្លាប់មានក្នុងប្រទេសអាហ្សង់ទីន ស្របពេលដែលលក្ខខណ្ឌអាកាសធាតុ និងព្រៃក្រាស់ខ្លាំង បានបង្កឲ្យមានផលវិបាកក្នុងការពន្លត់ភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំងនេះ។





x Enlarged Image