រុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន 50 គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន 297 គ្រឿងលើប្រទេសអ៊ុយក្រែនដោយបានសម្លាប់មនុស្សម្នាក់ 5 នាក់ទៀតរងរបួស ខណៈដែលអង្គភាពការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់គ្រាប់មីស៊ីលចំនួន 33 គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន 274 គ្រឿង។ ឆ្លើយតបទៅនឹងការវាយប្រហារនេះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងថា ទីក្រុងមូស្គូ "បន្តវិនិយោគលើការវាយប្រហារ ច្រើនជាងដំណើរការការទូត"។ សហរដ្ឋអាមេរិក បានព្យាយាមសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវឌ្ឍនភាពត្រូវបានជាប់គាំង បន្ទាប់ពីរុស្ស៊ី ទាមទារឲ្យអ៊ុយក្រែនដកកងកម្លាំងចេញពីទីតាំងជាច្រើនក្នុងតំបន់ ដុនបាស ជាអ្វីដែល គៀវ តែងតែបដិសេធច្រានចោលនោះ។
