យោងតាមអាជ្ញាធរក្នុងតំបន់ យ៉ាងហោចណាស់មានមនុស្ស 6 នាក់បានស្លាប់ និង 7 នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីការបាក់រលំអគារនៅក្នុងទីក្រុងទ្រីប៉ូលី របស់ប្រទេសលីបង់។ អាជ្ញាធរបានបន្តថា បច្ចុប្បន្ន មានមនុស្សជាច្រើននាក់ទៀត កំពុងកប់ជាប់នៅក្រោមគំនរបាក់បែកនៃអគារ ខណៈដែលរហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ បានទាញយកមនុស្ស 3 នាក់ដែលនៅរស់រានមានជីវិត ស្របពេលដែលក្រុមសង្រ្គោះបន្ថែម បូករួមនឹងឧបករណ៍សង្រ្គោះធំៗ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។
