ពីតារារ៉េប GloRilla ទៅតារាសម្តែង Keegan-Michael Key រហូតដល់កីឡាករ Jeremy Lin និង Jason Williams ត្រូវបានបញ្ចូលគ្នាសម្រាប់ព្រឹត្តិការណ៍ហ្គេម NBA All-Star Celebrity Game នៅឆ្នាំនេះ។

ចាប់ផ្តើមការប្រកួត NBA All-Star 2026 ដែលជាការប្រកួតបាល់បោះចុងសប្តាហ៍ កម្រាលព្រំពណ៌បៃតងត្រូវបានខ្ចប់នៅឯកន្លែងប្រកួតក្នុងទីក្រុង Inglewood រដ្ឋ Los Angeles កាលពី       ថ្ងៃសុក្រ ទី13 ខែកុម្ភៈ។ 

អតីតកីឡាករបាល់បោះ Richard Jefferson បាននិយាយថា "លោកគិតថាវាជារឿងដ៏ស្រស់ស្អាតមួយដែលអាចឱ្យកីឡាបាល់បោះពិតជារីករាលដាលនៅជុំវិញពិភពលោក" ។

ដោយពន្យល់ថាហ្គេមដ៏ល្បីល្បាញនាំមនុស្សមកពីគ្រប់មជ្ឈដ្ឋានមកជួបជុំគ្នា៖ "លោកគ្រាន់តែចូលចិត្តវា នៅពេលដែលយើងអាចនាំមនុស្សនៅខាងក្រៅសហគមន៍មកលេង ទស្សនាកម្សាន្ត និងមានភាពសប្បាយរីករាយ ហើយបង្ហាញថាពួកគេរីករាយនឹងវាយ៉ាងប្រាកដ។

តារាល្បីៗជាច្រើនដួងត្រូវបានបែងចែកជាពីរក្រុមសម្រាប់ការប្រកួតនេះ ដោយក្រុមនីមួយៗត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់គ្រូបង្វឹក។

នេះជាទិដ្ឋភាពដ៏កម្រដែលកំពូលតារារ៉េប តារាសម្ដែង និងអ្នកមានទេពកោសល្យផ្នែកកីឡា បានប្រជុំជើងគ្នាក្នុងកម្មវិធីជំនួបតារាល្បី All-Star Celebrity Game ប្រចាំឆ្នាំ២០២៦ នេះ។