បាត់ដំបង៖
ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខចូលវាយ ធាក់ និងយកកាំបិតភ្ជង់ គំរាម ប្លន់យកលុយនិងទ្រព្យសម្បត្តិគេចខ្លួនទៅដោយសុវត្ថិភាពបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កឿន ម៉ារីយ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកលេងមើលទូរស័ព្ទ នៅក្នុងផ្ទះតែម្នាក់ឯង។
លុះក្រោយមកក៏ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ពាក់ម៉ាស់ខ្មៅនិងពាក់មួកក្លុបខ្មៅបានលួចចូលក្នុងផ្ទះនិងបានអូសជនរងគ្រោះទំលាក់ពីលើគ្រែរួចបានធាក់និងប្រតាយប្រតប់គ្នាយកកាបូបរហូតយកកូនកាំបិតសភ្ជង់គំរាមយកលុយនិងគ្រឿងអលង្ការមួយចំនួនគេចខ្លួនទៅដោយសុវត្ថិភាពនិងបានយកលុយពីកាបូបចំនួន ២០០០ដុល្លារ និងកងដៃមួយឈុត ស្មើនិង០៧កងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចទាំងកងរាជអាវុធហត្ថនិងនគរបាលជំនាញបានចុះទៅពិនិត្យសាកសួរប្រភពជុំវិញកន្លែងកើតហេតុនិងបានធ្វើការស្រែងរកជនសង្ស័យផងដែរ៕
