ក្រុមសកម្មប្រយុទ្ធហាម៉ាសបានថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់យោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដោយបញ្ជាក់ពីថាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្រុមហាម៉ាស បានជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីអនុញ្ញាតឲ្យគណៈកម្មាធិការរដ្ឋបាលប៉ាឡេស្ទីនឯករាជ្យមួយ ធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យក្រុមហាម៉ាស លោក ហាហ្សេម ហ្កាសេម បាននិយាយថា ការបរាជ័យរបស់សហគមន៍អន្តរជាតិ អ្នកសម្របសម្រួល និងសហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឲ្យគណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាភាពស្ងប់ស្ងាត់ សម្រេចបានសន្តិភាព និងស្ថិរភាពក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រួមមានការអំពាវនាវឲ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញទាំងស្រុង ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការចាប់ផ្តើមកសាងឡើងវិញក្រោមអាជ្ញាធរគ្រប់គ្រងអន្តរកាល។
