ឆ្លើយតបទៅនឹងការព្រមានរបស់មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ដែលថាសង្រ្គាមទ្រង់ទ្រាយធំអាចផ្ទុះឡើងពាសពេញតំបន់នោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ធា "យើងមាននាវាចម្បាំងដ៏ធំបំផុត និងខ្លាំងបំផុតនៅលើពិភពលោកនេះ ហើយបច្ចុប្បន្នកំពុងស្ថិតនៅជិតប្រទេសអីរ៉ង់ តែយើងក៏សង្ឃឹមថា យើងអាចនឹងឈានដល់ធ្វើកិច្ចព្រមព្រៀងមួយ តែមិនអាចឈានដល់ទេនោះ យើងនឹងដឹងថា តើការព្រមានរបស់មេដឹកនាំរូបនេះ ជាការពិត ឬយ៉ាងណា"។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក អីស្រាអែល ខាត់ ក៏បានបញ្ជាក់ថា អីស្រាអែល កំពុងវាយតម្លៃសន្តិសុខក្នុងតំបន់ ហើយក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការយោធា។
