សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃសៅរ៍ ខណៈថ្ងៃបើកឆាកដំបូងនៃការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះមាន ៦ក្រុម បានធ្វើការប្រកួត ហើយការប្រកួតនោះទៀតសោធន្ស មានភាព ស៊ីគ្នាស្ទើរ ៣សិន ទល់និង០ សឹងទាំងអស់តែម្ដង។
មុនឈានដល់ពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម គឺមាន ៣ក្រុមបានធ្វើការប្រកួតតាំងពីម៉ោង ៨ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របពេលរសៀលក៏មានការប្រកួតចំនួន ៣គូទៀតផងដែរ រហូតដល់ចាប់កម្មវិធី គណៈអធិបតីអញ្ចើញដល់ និងប្រារព្ធពិធីបើកការប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម តែម្ដង។
យ៉ាងណាមិញនៅក្នុងថ្ងៃបើកឆាកដំបូងនោះដែរ លោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា កូនក្រុមរបស់លោកប្រកួតបានល្អហើយ ប៉ុន្តែក៏មានការខ្វះខាតបន្តិចបន្តួចដែរ ដោយសារការកម្ពៅសាច់ដុំមិនទាន់បានគ្រប់គ្រាន់សម្រាប់កីឡាករ។
ចំណុចល្អដែរស្នងការរាជធានីភ្នំពេញ ធ្វើបាននោះគឺការចាប់សេវារបស់ដៃគូបានល្អ និងមិនសូវវាយខូចសេវានោះទេ។ ចំណែកខាងក្លិបបាល់ទះបញ្ជាការរដ្ឋានអង្គរក្ស B ក៏បានលើកឡើងដែរថា ការម៉ាត់ផ្ដាច់របស់ស្នងការរាជធានីភ្នំពេញប្រហាក់ប្រហែលក្រុមរបស់លោកដែរ ប៉ុន្តែមើលឃើញថាស្ទើរការធ្វើរនាំងបន្តិច។
មុនការប្រកួតលោកគិតថារវាងស្នងការរាជធានីភ្នំពេញ និងបញ្ជាការរដ្ឋានអង្គរក្ស B នេះអាចនឹងឈានដល់ទៅ ៤ ឬ ៥ សិតទើបដឹងចាញ់ឈ្នះតែជាក់ស្ដែងផ្ទុយទៅហ្នឹងការគិតទៅវិញ។
