លោកស្រីនាយករដ្ឋមន្ត្រីប្រទេសជប៉ុន សេណេ តាកៃឆី បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃអាទិត្យ ទី8 ខែកុម្ភៈ ដោយបើកផ្លូវសម្រាប់យុទ្ធនាការណ៍ការកាត់បន្ថយពន្ធរបស់លោកស្រី និងការចំណាយលើវិស័យយោធា ក្នុងគោលបំណងទប់ទល់នឹងប្រទេសចិន។ លោកស្រី តាកៃឆី ដែលជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុន ទទួលបាន 316 អាសនៈក្នុងចំណោម 465 អាសនៈនៅក្នុងសភាជាន់ទាបសម្រាប់គណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រី ដែលជាលទ្ធផលល្អបំផុតមិនធ្លាប់មាន។ បន្ទាប់ពីជ័យជំនះនេះ លោកស្រី តាកៃឆី វ័យ 64 ឆ្នាំ អាចពន្លឿនផែនការរបស់លោកស្រី ក្នុងការជំរុញលើវិស័យការពារជាតិរបស់ប្រទេសជប៉ុន ជាជំហានមួយ ដែលពិភពលោកបានចាត់ទុកលោកស្រី ជាមេដឹកនាំម្នាក់ដែលព្យាយាមទាញមកវិញនូវអតីតកាលយោធានិយមរបស់ប្រទេសជប៉ុន។