សមាជិកសភាប្រទេសប៉េរូ បានជ្រើសរើសលោក ចូសេ បាលកាហ្សា ជាប្រធានាធិបតីបណ្ដោះអាសន្នថ្មីរបស់ប្រទេសនេះ មុនការបោះឆ្នោតទូទៅដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែមេសាខាងមុខ ដែលធ្វើឲ្យលោកក្លាយជាប្រធានាធិបតីទី 8 របស់ប្រទេសនេះ។ លោក បាលកាហ្សា ក៏បានស្បថចូលកាន់តំណែងភ្លាមៗជាប្រធានសភារបស់ប៉េរូ ពោល គឺបន្ទាប់ពីសភារបស់ប្រទេសនេះ បានបោះឆ្នោតទម្លាក់លោកប្រធានាធិបតី ចូសេ ជឺរី ដែលទើបតែកាន់តំណែងបានរយៈពេលត្រឹមតែ 4 ខែប៉ុណ្ណោះ ជុំវិញរឿងអាស្រូវពាក់ពន្ធ័នឹងពាណិជ្ជករចិនម្នាក់។ គួរបញ្ជាក់ផងដែរថា អាណត្តិបណ្ដោះអាសន្នរបស់លោក បាលកាហ្សា ធ្វើឡើងប្រមាណ 2 ខែមុនពេលដែលប្រជាជនប៉េរូ នឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី 12 ខែមេសាខាងមុខ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។ លោក បាលកាហ្សា នឹងនៅតែកាន់តំណែងនេះ រហូតដល់ចុងបញ្ចប់នៃអាណត្តិប្រធានាធិបតីបច្ចុប្បន្ននៅថ្ងៃទី 28 ខែកក្កដា នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតថ្មី ចូលកាន់តំណែង។
