ក្រុមអ្នកគាំទ្រប្រទេសគុយបាបានប្រមូលផ្តុំគ្នានៅខាងក្រៅអគារស្ថានទូតប្រទេសគុយបាក្នុងប្រទេសម៉ិកស៊ិកូ ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសនេះ និងតវ៉ាប្រឆាំងនឹងការបិទខ្ទប់ប្រេងរបស់អាមេរិក។ ក្រុមបាតុករបានថ្កោលទោសការរឹតត្បិតលើការផ្គត់ផ្គង់ប្រេងនេះ ថាជា "ការច្របាច់ក" ផ្នែកសេដ្ឋកិច្ច នឹងបានទាមទារឲ្យមានការបញ្ជូនប្រេងពីប្រទេសម៉ិកស៊ិកូ និងជំនួយមនុស្សធម៌បន្ថែមទៅកាន់ប្រទេសគុយបា។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសគុយបាគឺជា "ការគំរាមកំហែងមិនធម្មតា" ដល់សន្តិសុខជាតិរបស់អាមេរិក និងបានបញ្ជាក់ថា ប្រទេសដែលដឹកនាំដោយបក្សកុម្មុយនីស្តមួយនេះ នឹងលែងទទួលបានការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ូអេឡាទៀតហើយ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏បានព្រមានដាក់ពន្ធលើប្រទេសផ្សេងទៀតដែលហ៊ានបញ្ជូនប្រេងទៅកាន់ប្រទេសនេះ។