កណ្តាល៖
ជនរងគ្រោះចំនួន០៣នាក់ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ឈាមស្រោចផ្ទៃមុខ ត្រូវបានសាច់ញ្ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយជួបហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹងនៅពេលយប់ វេលាម៉ោង១៨និង៣៥នាទីថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ 21A ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថានៅវេលាកើតហេតុ មានម៉ូតូមួយម៉ាក HONDA CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1MC-9880 អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ ភេទប្រុស និងមានអ្នករួមដំណើរជាមួយ០១នាក់ឈ្មោះ ម៉េង ជុង ភេទប្រុស អាយុ១៤ឆ្នាំដូចគ្នា បើកម៉ូតូមានទិសដៅពី ត្បូង ទៅ ជើង ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH-2624 បើកបរដោយឈ្មោះ ជ្រេង ចាន់ថេត ភេទប្រុស អាយុ៣៩ឆ្នាំ ទិសដៅពីត្បូងទៅជើង ស្របទិសគ្នា (មិនពាក់មួកសុវត្ថិភាព និងរងរបួសធ្ងន់ទាំង០៣នាក់ ) ហើយមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នា។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទាំង០៣នាក់ទៅមន្ទីរពេទ្យដោយខ្លួនឯង ។
ចំពោះមធ្យោបាយពាក់ព័ន្ធ(ម៉ូតូខូចខាតធ្ងន់០១គ្រឿង និងស្រាល០១គ្រឿង) ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំពោះមូលហេតុបឋមករណីខាងលើ បណ្ដាលមកពី អ្នកបើកបរម៉ូតូម៉ាក HONDA CLICK បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលបុកពីក្រោយម៉ូតូម៉ាក HONDA DREAM ពីក្រោយ៕
