លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងធ្វើការចរចាជាមួយប្រទេសអ៊ីរ៉ង់ ពោល គឺបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានទាមទារឲ្យមានការចរចាដែលបានគ្រោងទុកនៅក្នុងប្រទេសអូម៉ង់ មិនមែននៅប្រទេសតួរគីនោះទេ។ តែយ៉ាងណាមិញ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅសេតវិមាន លោកប្រធានាធិបតី ត្រាំ មិនបានបញ្ជាក់ថា កិច្ចចរចានៅចុងសប្តាហ៍នេះដែលបានគ្រោងទុករវាងអាមេរិក និងអីរ៉ង់ នឹងត្រូវធ្វើឡើងនៅទីណានោះទេ។