យោងតាមគេហទំព័រព័ត៌មាន វាយណេត របស់អ៊ីស្រាអែលបានរាយការណ៍ នាវាពិឃាតរបស់អាមេរិកមួយគ្រឿង បានចុះចតនៅកំពង់ផែ អីឡាត របស់អីស្រាអែល ស្របពេលដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ កំពុងកើនឡើង។ យោងតាមគេហទំព័រព័ត៌មាន វាយណេត ការមកដល់នៃនាវាពិឃាតនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងយោធាអាមេរិក និងអ៊ីស្រាអែល។  ការដាក់ពង្រាយកម្លាំងយោធាអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីលោប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ពីបើកចំហចំពោះការចរចាជាមួយប្រទេសអ៊ីរ៉ង់។ តែយ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក ផេត ហេកសេត បានព្រមានថា យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តសកម្មភាពណាមួយដែលលោកប្រធានាធិបតី ត្រាំ បញ្ជារ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានព្រមានប្រទេសអ៊ីរ៉ង់ ឲ្យវិលត្រឡប់មកកាន់តុចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ ឬក៏ត្រូវប្រឈមមុខនឹងសកម្មភាពយោធារបស់អាមេរិក តែទីក្រុងតេអេរ៉ង់ ក៏បានឆ្លើយតបថានឹងធ្វើការតបតយ៉ាងខ្លាំងក្លាលើអាមេរិក ឬអ៊ីស្រាអែល ប្រសិនបើខ្លួនរងការវាយប្រហារ។