ខណៈដែលភាពតានតឹងកាន់តែកើនឡើងរវាងអាមេរិក និងអីរ៉ង់ មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ លោក អាយូតូឡា អាលី ខាមីនី បានប្រកាសថា ប្រសិនបើអាមេរិកហ៊ានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់នោះ សង្រ្គាមទ្រង់ទ្រាយធំនឹងផ្ទុះឡើង។ មេដឹកនាំកំពូលរូបនេះ បានសង្កត់ធ្ងន់ថា លោក ត្រាំ តែងតែលើកឡើងពីការបញ្ជូននាវាចម្បាំង តែអ៊ីរ៉ង់ មិនភ័យខ្លាចចំពោះរឿងទាំងនេះទេ អ៊ីរ៉ង់ មិនញញើតនឹងការគំរាមកំហែងទាំងនេះទេ ហើយយើងមិនមែនជាអ្នកបង្កហេតុនោះដែរ ហើយក៏មិនចង់វាយប្រហារប្រទេសណាមួយឡើយ តែបើអ៊ីរ៉ង់ រងការវាយប្រហារនោះ អីរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការត្រៀមខ្លួនផ្នែកយោធាពេញលេញ ហើយកម្រិតនៃការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធអីរ៉ង់លើកនេះ គឺខ្ពស់ជាងកាលពីសង្គ្រាមរយៈពេល 12 ថ្ងៃរវាងអីរ៉ង់ និងអីស្រាអែលកាលពីខែមិថុនាឆ្នាំមុនទៅទៀត ស្របពេលដែលសកម្មភាពយោធាបច្ចុប្បន្នរបស់អាមេរិក និងអីស្រាអែល កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និងឃ្លាំមើលយ៉ាងដិតដល់។
