លោកប្រធានាធិបតីប្រទេសអ៊ីរ៉ង់ ម៉ាសួត ប៉េហ្សេស្កៀន បានបញ្ជាក់ថា "អ៊ីរ៉ង់ មិនកំពុងស្វែងរកការផលិតអាវុធនុយក្លេអ៊ែរតាមមធ្យោបាយណាមួយឡើយ" ហើយសង្ឃឹមថាសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ទទួលស្គាល់ការពិតនេះ។ ជាមួយគ្នានេះ មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់ក៏បានព្រមានថា ការប៉ុនប៉ងរបស់អាមេរិកក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នឹងមិនទទួលបានជោគជ័យនោះទេ ពោល គឺបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា "ការផ្លាស់ប្តូររបប" នៅក្នុងទីក្រុងតេអេរ៉ង់ អាចជារឿងដ៏ល្អបំផុតដែលអាចកើតឡើង។ រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឃី ក៏បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់ការយោគយល់គ្នាលើ "គោលការណ៍មួយចំនួន" នៅក្នុងកិច្ចចរចាដោយប្រយោលជុំទី 2 ស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែរប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។
