មេក្លោងក្រុមជួញដូរគ្រឿងញៀនរបស់ប្រទេសម៉ិកស៊ិកូ លោក ណេមេស៊ីអូ អូសេហ្គូអេរ៉ា ឬហៅក្រៅថា អែល មែនឆូ "El Mencho" ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធាមួយដែលកងកម្លាំងសហព័ន្ធ បានបើកការបាញ់ប្រហារលើក្រុមជួញដូរគ្រឿងញៀនទាំងនេះ នៅភាគខាងលិចប្រទេសម៉ិកស៊ិកូ។  ប្រតិបត្តិការត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ថេពែលប៉ា ដែលជំរុញឲ្យមានការបាញ់ប្រហារជាមួយក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីក្រុមនេះបានដុតយានយន្តដើម្បីបិទផ្លូវ រារាំងសកម្មភាពរបស់អាជ្ញាធរ។ គួរបញ្ជាក់ផងដែរថា លោក អូសេហ្គូអេរ៉ា  ឬ អែល មែនឆូ  'El Mencho' ត្រូវបានសម្លាប់នៅក្នុងការប្រតិបត្តិការយោធានេះ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសនេះ បានបង្កើនសម្ពាធលើក្រុមជួញដូរគ្រឿងញៀន បន្ទាប់ពីការគំរាមធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក។