កំពង់ស្ពឺ៖ 

មនុស្សចំនួន០២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សចំនួន០៣នាក់ផ្សេងទៀត បានរងរបទសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលម៉ូតូសង់០២គ្រឿងបុកគ្នាពេញទំហឹង ខ្ទាតចូលក្រោមរថយន្តបុកកិនតែម្តង។ ក្រោយកើតហេតុ តៃកុងរថយន្ត បានបន្ថែមល្បឿនគេចពីកន្លែងកើតហេតុចតរថយន្តទុកចោលរត់បាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឱ្យដឹងថា បន្ទាប់ពីកើតហេតុរួច នគរបាលជំនាញធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១និង១៥នាទីរំលងអាធ្រាត្រថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបកម្លាំងជំនាញបានស្រាវជ្រាវរកឃើញរថយន្តខាងលើដែលអ្នកបើកបរយកមកប្លុងទុកចោលនៅចំណុចដីឡូតិ៍មួយកន្លែងខាងកើតភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន០៣នាក់។ 

នគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាក់ថា ក្រោយកើតហេតុ នគរបាលជំនាញបានធ្វើការវាស់វែងដឹកជនរងគ្រោះរងរបួសធ្ងន់ធ្ងរយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាម ៗ និងបានធ្វើកំណត់ហេតុប្រគល់-ទទួលសពរងគ្រោះទាំង០២នាក់ជូនសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូខាងលើ នគរបាលស្រុកសាមគ្គីមុនីជ័យ បានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បណ្តោះអាសន្ន រង់ចាំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕