ទីក្រុងម៉ិកស៊ិកូ បានប្រកាសអាសន្នពីខ្យល់ពុល ខណៈដែលអាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋជៀសវាងការចេញពីក្រៅលំនៅដ្ឋានក្នុងករណីមិនចាំបាច់ និងសិក្សា ឬបំពេញកិច្ចការតាមប្រពន្ធ័អ៊ីនធឺណិត ស្របពេលដែលអាជ្ញាធរ ក៏បានកំណត់ចំនួននៃការបើកបរយានយន្តក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ផងដែរថា អូហ្សូនក្នុងស្រទាប់ត្រូពូស្វ៊ែរ ឬហៅថា «អូហ្សូនកម្រិតដី» ដែលជាធាតុផ្សំដ៏សំខាន់នៃ ស្មុគ ឬផ្សែងអ័ព្ទពុល ដែលគ្របដណ្តប់លើទីក្រុងធំៗដែលមានចរាចរណ៍កកស្ទះខ្លាំងនោះ គឺជាឧស្ម័នផ្ទះកញ្ចក់ និងជាសារធាតុបំពុលខ្យល់ដ៏គ្រោះថ្នាក់មួយ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែក ដូចជាផ្សារ ក្រហាយ ឬរលាកភ្នែក និងប្រព័ន្ធផ្លូវដង្ហើម ជាពិសេសសួត នឹងចុងក្រោយអាចបង្កទៅជាជំងឺរាំរៃ និងឈានដល់ករណីស្លាប់បាន។