រុស្ស៊ី បានបើកការវាយប្រហារសម្លាប់មនុស្ស 4 នាក់ ក្នុងនោះរួមមានទាំងកុមារតូចៗ 3 នាក់ នៅក្នុងតំបន់មួយនៅភាគខាងលិចទីក្រុងធំទីពីររបស់ប្រទេសអ៊ុយក្រែន គឺទីក្រុង ខាឃីវ។ ទន្ទឹមនឹងនេះ កងទ័ពរុស្ស៊ី ក៏បានបើកការវាយប្រហារលើរោងចក្រថាមពលមួយកន្លែងក្នុងតំបន់ អូដេសា ដោយបន្សល់ទុកឲ្យមនុស្សប្រមាណ 95.000 នាក់ គ្មានអគ្គិសនីប្រើប្រាស់។ រុស្ស៊ី តែងតែបើកការវាយប្រហារលើទីតាំងថាមពលរបស់ប្រទេសអ៊ុយក្រែន ដោយអះអាងថា គោលដៅនេះ គឺជាទីតាំងវាយប្រហារស្របច្បាប់។ ទីក្រុងគៀវ ដែលបានឆ្លើយតបដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីនោះ បានហៅការវាយប្រហាររបស់ទីក្រុងមូស្គូនេះថា ជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ជាពិសេស នៅក្នុងរដូវរងាដ៏ត្រជាក់បំផុតនេះ។