កោះហ្គ្រីនឡែន មិនអាចត្រូវបានកំណត់តម្លៃបាននោះទេ ហើយរដ្ឋអធិបតេយ្យ និងសិទ្ធិរបស់ប្រជាជនមួយនេះ ត្រូវតែគោរព នេះបើតាមការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក ម៉េត ហ្រ្វីដឺរីកសិន អំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាស្តីពីសន្តិសុខអឺរ៉ុប អនាគតរបស់អង្គការណាតូ និងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ។ លោកស្រី ហ្រ្វីដឺរីកសិន បានសង្កត់ធ្ងន់ថា ប្រជាជនហ្គ្រីនឡែនបានបង្ហាញយ៉ាងច្បាស់ពីជំហររបស់ពួកគេ ហើយមិនចង់ក្លាយជាផ្នែកណាមួយនៃសហរដ្ឋអាមេរិកនោះទេ ព្រមទាំងប្រឆាំងជាដាច់ខាតលើជំហររបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ 2025 លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់លោកក្នុងការ «ទទួលបាន» កោះហ្គ្រីនឡែននេះយកមកគ្រប់គ្រង បើទោះបីជាត្រូវបើប្រាស់កម្លាំងយោធា ខណៈដែលកន្លងមក បណ្តាប្រទេសជាច្រើននៅអឺរ៉ុប បានប្រតិកម្មយ៉ាងខ្លាំងចំពោះបញ្ហានេះ នឹងបានបញ្ជាក់ថា អធិបតេយ្យភាពរបស់កោះហ្គ្រីនឡែន គឺមិនអាចចរចាបាននោះទេ។