ភ្នំពេញ៖ 

យុវជនម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗចំណែកឯយុវជនម្នាក់ទៀត រួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់ ក្រោយពេលពួកគេ ជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នជ្រុលចង្កូតកៀខឿនផ្លូវហោះទៅបោកនិងបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មបណ្តាលឲ្យជនរងគ្រោះ ស្លាប់ជង់ក្បាលចំប៉ាឡុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៣ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនរងគ្រោះ ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1AE-2513 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវែងស្រេងទិសដៅពីលិចទៅកើត ក្នុង ល្បឿនលឿន។ លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើទល់មុខនិង ផែស្ងួត ឧកញ៉ាសូរងួនស្រាប់តែរ៉េចង្កូតទៅកៀខឿនផ្លូវបណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជាច្រើន ម៉ែត្រ ។

ចំណែកឯជនរងគ្រោះម្នាក់ប្លោងទៅបោកក្បាលនិងប៉ាឡុងបង្គោលស្លាកប៉ាណូផ្សាយ ពាណិជ្ជកម្មបែកខួរស្លាប់ភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀតរួមដំណើរជាមួយរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាត្រីភ្នំពេញជាបណ្ដោះអាសន្ន ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕