បាត់ដំបង៖ 

ទីតាំងស្តុកឈើ ចំហុយឈើ និងផលិតធ្យូងអនាម័យមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ករណីអគ្គីភ័យខាងលើនេះបានបណ្តាលអោយឆាបឆេះទីតាំងស្តុកឈើ ចំហុយឈើ និងផលិតធ្យូងអនាម័យដ៏ធំមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរថយន្តស្នងការចំនួន០៣គ្រឿង ,រថយន្តស្រុកបាណន់០១គ្រឿង, រថយន្តស្រុកសង្កែ ០១គ្រឿង ,រថយន្តស្រុកឯកភ្នំ០១គ្រឿង ,និងរថយន្តស្រុកថ្មគោល០១គ្រឿង ដោយប្រើរយៈពេលជិត១០ និងទឹកជាង៣០ឡានទើបគ្រប់គ្រងបានទាំងស្រុង ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆេះ និងទំហំនៃការខូចខាត រហូតមកដល់ពេលនេះនៅមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕