បុរសជនជាតិវៀតណាមម្នាក់ តោងបង្កាន់ដៃស្ពានអាកាស ៧មករា ប៉ុនប៉ងលោតសម្លាប់ខ្លួន

National • February 11, 2026
 បុរសជនជាតិវៀតណាមម្នាក់ តោងបង្កាន់ដៃស្ពានអាកាស ៧មករា ប៉ុនប៉ងលោតសម្លាប់ខ្លួន

ភ្នំពេញ៖

បុរសជាជនជាតិវៀតណាម្នាក់ ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានឡើងតោងបង្កាន់ដៃស្ពានអាកាស៧ មករាប៉ុនប៉ងលោតសម្លាប់ខ្លួន តែពុំបានសម្រេច ត្រូវសមត្ថកិច្ចក៏ដូចប្រជាពលរដ្ឋ លួងលោមឃាត់ទាន់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៦ នៅលើស្ពានអាកាស់៧មករា ហៅស្ពានមន្ទីរពេទ្យលោកសង្ឃក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បុរសរូបនោះ គេពុំស្គាល់អត្តសញ្ញាណឡើយ ជាជនជាតិវៀតណាមមានលំនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិវៀតណាមរូបនោះ បានធ្វើដំណើរដោយថ្មើរ ជើងតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ។ នៅពេលធ្វើដំណើរឡើងស្ពានអាកាស៧មករាបានបន្តិច ក៏ឈប់រួចទៅតោងបង្កាន់ដៃស្ពានឡើងឈរ តោងបង្គោលភ្លើង រួចក៏ទម្លាក់ខ្លួនទៅខាងក្រៅ។ ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ហើយ ទាក់ទងទៅសមត្ថកិច្ចដើម្បីមកជួយ អន្តរាគមន៍។

តាមព័ត៌មានឱ្យដឹងទៀតថា នៅវេលានោះ បង្កឲ្យមានការភ្ញាក់ផ្អើលនិងកក់ស្ទៈ ចរាចរណ៍នៅលើស្ពានអាកាស៧មករាយ៉ាងខ្លាំង។ នគរបាលមូលដ្ឋានរួមនិងប្រជាពលរដ្ឋ ក៏បានលួងលោមអស់រយៈពេលប្រមាណជាង១ម៉ោង ដើម្បីកុំឲ្យបុរសរូបនោះគិតខ្លីព្រមទាំងទាក់ទងទៅក្រុម គ្រួសារផងដែរ។ លុះក្រោយមក សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាចាប់ទាញចុះពីលើបង្កាន់ដៃស្ពានវិញ។ 

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរូបនោះបានទាក់ទងទៅក្រុម គ្រួសារថាមានគេ ចាប់ជំរិតខ្លួនហើយស្ត្រីជាប្រពន្ធ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅក្នុង មូលដ្ឋានខណ្ឌ ព្រែកព្នៅ។ ក្រោយមក ក៏មានការភ្ញាក់ផ្អើលបុរសនោះ មកប៉ុនប៉ុងលោតសម្លាប់ ខ្លួនពីលើស្ពានតែពុំបានសម្រេច។ គេ មានការសង្ស័យថាបុរសរូបនោះទំនងជាអាចប្រើ ប្រាស់គ្រឿងញៀនឬក៏មានបញ្ហាអ្វីមួយបានមកតោងបង្កាន់ដៃស្ពានប្រុងលោតតែពុំដាច់ ចិត្ត៕








x Enlarged Image