លោកប្រធានាធិបតី ពូទីន បរិហារការរឹតបន្តឹងប្រេងរបស់អាមេរិកលើប្រទសគុយបា គឺជាសកម្មភាពដែល «មិនអាចទទួលយកបាន»

International • February 20, 2026
លោកប្រធានាធិបតី ពូទីន បរិហារការរឹតបន្តឹងប្រេងរបស់អាមេរិកលើប្រទសគុយបា គឺជាសកម្មភាពដែល «មិនអាចទទួលយកបាន»

លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសគុយបា គឺលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស នៅវិមានក្រឹមឡាំង ខណៈដែលលោកបានលើកឡើងថា ការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរបស់អាមេរិកលើប្រទេសគុយបានេះ គឺជារឿងដែល «មិនអាចទទួលយកបាន»។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺរហ្គី ឡារូហ្វ ក៏បាននិយាយថា ទីក្រុងមូស្គូកំពុងជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ការបិទផ្លូវកងទ័ពជើងទឹករបស់ប្រទេសគុយបា និងងាកទៅកាន់ការចរចារដោយសន្តិវិធីវិញ។ គួរបញ្ជាក់ផងដែរថា អ្នកការទូតជាន់ខ្ពស់ប្រទេសរុស្ស៊ីម្នាក់បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូ នឹងផ្តល់ជំនួយដល់ទីក្រុងហាវ៉ាណា រួមទាំងជំនួយសម្ភារៈ និងប្រេងទៅកាន់ប្រទេសគុយបា។