លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំង ប្រសិនបើប្រទេសកាណាដា បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលខ្លួនបានចរចាជាមួយប្រទេសចិន។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា "ប្រសិនបើពួកគេធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិននោះ យើងនឹងធ្វើការឆ្លើយតបដ៏ខ្លាំងមួយ ព្រោះយើងមិនចង់ឲ្យប្រទេសចិនគ្រប់គ្រងប្រទេសកាណាដានោះទេ ហើយប្រសិនបើពួកគេសម្រេចលើកិច្ចព្រមព្រៀងនេះ ប្រទេសចិននឹងគ្រប់គ្រងលើប្រទេសកាណាដា"។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ត្រាំ បានប្រកាសថានឹងដាក់ពន្ធ 100% លើប្រទេសកាណាដា ប្រសិនបើប្រទេសនេះយល់ព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។