ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវក្នុងរដ្ឋ មីនីសូតា របស់សហរដ្ឋអាមេរិកដើម្បីទាមទារឲ្យដកភ្នាក់ងារអន្តោប្រវេសន៍ចេញពីរដ្ឋ ពោល គឺបន្ទាប់ពីការបាញ់សម្លាប់លើពលរដ្ឋអាមេរិក 2 រូប។ ក្រុមបាតុករបានអំពាវនាវឲ្យមានការ "ក្រោកឈរឡើងប្រឆាំងនឹងរបបផ្តាច់ការដែលកំពុងកើនឡើង" ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី ត្រាំ។ គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនកងកម្លាំងសហព័ន្ធចំនួន 3000 នាក់ទៅកាន់រដ្ឋ មីនីសូតា ជាកម្លាំងដែលមានទំហំធំជាងនាយកដ្ឋានប៉ូលីសរដ្ឋ មីនីសូតា ដល់ទៅ 5 ដង។