ភ្នំពេញ៖
មន្ត្រីនគរបាលចរាចរណ៍ម្នាក់តែយកមុំថ្មពុកគ្រប់រថយន្តនិងបានបង្ហោះនៅក្នុងបណ្ដាញសង្គមត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញបញ្ជឱ្យធ្វើការស្រាវជ្រាវនិងកោះហៅ មន្ត្រីនគរបាលរូបនោះទៅសាកសួរព្រមទាំង ធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នង ការដ្ឋាន នគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជា។
តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគបាលរាជធានីភ្នំពេញបានអោយដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ចោទប្រកាន់ថា លោកវរសេនីយ៍ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត០១គ្រឿង នៅ ចំណុចអនន្ត១ ខណ្ឌដូនពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី ភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ ។
បន្ទាប់ពីសួរនាំរួច គឺលោកវរសេនីយ៍ត្រី កុសល្យ សុខហួច នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ពិតជាបានធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្តមួយគ្រឿង ម៉ាក Toyota Land Cruiser ដែលចតនៅចំណុចអនន្ត១ ស្ថិតនៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។ពិនិត្យអំពីសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជា។ បច្ចុប្បន្នត្រូ វផ្អាកការងារជា បណ្តោះអាសន្នចំពោះលោកវរៈសេនីយ៍ត្រី កុសល្យ សុខហួច ហើយ តម្រូវឲ្យមកបង្ហាញ វត្តមាន នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចរបស់ថ្នាក់លើ៕
